សារសម្តេចតេជោ ហ៊ុន សែន តាមហ្វេសប៊ុក តបនឹងការវាយប្រហារបំផ្លាញវប្បធម៌សន្ទនា ដោយបក្សប្រឆាំង

ចំពោះការវាយប្រហាររបស់មេដឹកនាំបក្សប្រឆាំង បំផ្លាញជាថ្មីម្តងទៀតនូវវប្បធម៌សន្ទនា សម្តេចតេ​ជោ បានធ្វើការឆ្លើយតបដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖ «ថ្ងៃនេះក៏ដូចជាប៉ុន្មានថ្ងៃរួចមកហើយ ខ្ញុំមិនចង់និយាយអ្វីដែលនាំដល់អរិភាពជាមួយអ្នកណាទាំងអស់ ព្រោះជាថ្ងៃបុណ្យជាតិផង ជាថ្ងៃដែលខ្ញុំកាន់ទុក្ខកូនដ៏កំសត់របស់ខ្ញុំផង និងក៏ដើម្បីសម្រួលដល់បរិយា​កាស​នយោបាយនៅកម្ពុជាយើងផងដែរ។ ប៉ុន្តែ ជាអកុសល ខ្ញុំមិនអាចនៅស្ងៀមចំពោះការប្រមាថ​របស់​កូនជនក្បត់ជាតិបានទេ។ ជោគជ័យគួរឱយកោតសសើររបស់បក្សប្រឆាំងនៅមីយ៉ាន់ម៉ា ដែលខ្មែរយើងទម្លាប់ហៅថាភូមា បានទាញ​មេ​បក្សប្រឆាំងនៅកម្ពុជា ដែលទើបសុំទោសខ្ញុំកាលពីថ្ងៃ ២៩ តុលា ២០១៥ បើកការវាយប្រហារមក​លើ​ខ្ញុំសាជាថ្មី ដែលបានបំផ្លាញសាជាថ្មីនូវវប្បធម៌សន្ទនា ដែលបាននឹងកំពុងជួសជុលបន្ទាប់ ពីជំនួប ស ខេង សម រង្ស៊ី។ មុនៗឲ្យតែមានបដិវត្តន៍ពណ៌ផ្ដួលរំលំនៅប្រទេសណា មេបក្សប្រឆាំងរូបនេះតែងតែនិយាយថា ជិតកើត​ឡើង​នៅកម្ពុជាដែរហើយ។ តែនៅពេលឃើញប្រទេសដែលមានបដិវត្តន៍ពណ៌​សុទ្ឋតែមាន​សង្គ្រាមបង្ហូរ​ឈាម យើងមិនសូវឮមេបក្សរូបនេះនិយាយ ពីបដិវត្តន៍ពណ៌តទៅទៀតទេ។ បក្សប្រឆាំងនៅភូមាឈ្នះឆ្នោត គេប្រើជាប្រយោជន៍ដើម្បីវាយប្រហារបក្សកាន់អំណាច វាយប្រហាររាជ​រដ្ឋា​ភិបាល និងខ្លួនខ្ញុំ។ ស្អីនឹងគេដែរ ឯកឧត្តម បើមួយជាភូមា មួយទៀតជាកម្ពុជា និងមួយទៀតឆ្នាំ ២០១៥ ហើយមួយទៀតឆ្នាំ ២០១៨។ រឿងរ៉ាវខុសគ្នា របបនយោបាយសេដ្ឋកិច្ចសង្គមខុសគ្នា ភាពលំបាក និង​ងាយស្រួលខុសគ្នា សូម្បីតែការបោះឆ្នោតក៏ខុសគ្នា ដែលភូមាមិនដែលបោះឆ្នោត ឯកម្ពុជាបោះឆ្នោត ៥ ដងរួចមកហើយ។ … Continue reading សារសម្តេចតេជោ ហ៊ុន សែន តាមហ្វេសប៊ុក តបនឹងការវាយប្រហារបំផ្លាញវប្បធម៌សន្ទនា ដោយបក្សប្រឆាំង